តើស្រ្តីមានគុណសម្បត្តិអ្វីខ្លះនៅពេលប្រឡូកក្នុងវិស័យអចលនទ្រព្យ?

១. បច្ចុប្បន្ននេះស្ត្រីភាគច្រើនមានចំណេះដឹង សមត្ថភាព និងការអប់រំខ្ពស់។

២. ស្រ្តីមានភាពស្មោះត្រង់ស្លូតបូត និងអាចសំរបបានគ្រប់កាលៈទេសៈ។

៣. ដោយសារម្ចាស់អចលនទ្រព្យ និងអតិថិជនមួយចំនួនជាស្រ្តី។ ដូចនេះវាមានភាពងាយស្រួលដល់ភ្នាក់ងារអចលនវត្ថុជាស្ត្រីក្នុងការទំនាក់ទំនង និងធ្វើការជាមួយគ្នា។

៤. ស្ត្រីជាទូទៅមានភាពអត់ធ្មត់ និងអាចស៊ូទ្រាំនូវការរអ៊ូរទាំរបស់ម្ចាស់អចលនទ្រព្យ និងអតិថិជនបាន។

៥. ដោយសារស្ត្រីមានភាពស៊ាំ និងយល់ដឹងច្រើនក្នុងការរៀបចំនៅក្នុងផ្ទះ។ ដូច្នេះគាត់ឆាប់ចាប់បានពីតំរូវការរបស់អតិថិជន និងយល់់ពីចិត្តរបស់អតិថិជនបានលឿន។

៦. ស្ត្រីមានភាពឧស្សាហ៍ព្យាយាម រហ័សរហួន និងមានភាពទាក់ទាញខ្លាំងដល់អតិថិជនជាស្ត្រី និងបុរស។