ថោនស៊ីធី រៀល អ៊ីស្ទេត ផ្ដល់សេវាកម្មវាយតំលៃអចលនទ្រព្យសំរាប់ទាំងអ្នកវិនិយោគ និង អ្នកត្រូវការខ្ចីប្រាក់។ គ្រប់ធនាគាររទាំងអស់មុនពេលផ្ដល់កម្ចីពួកគេតែងតែគិតថាតើគួរឲ្យខ្ចីឬអត់ គួរឲ្យខ្ចីប៉ុន្មាន?ចំពោះធនាគារ ការទទួលបាននូវការវាយតំលៃត្រឹមត្រួវគឺជាការកំណត់ជោគវាសនានូវហនិភ័យរបស់ពួកគេ។
សំរាប់អ្នកវិនិយោគលើអចលនទ្រព្យ តំលៃនៃកម្ចីកាន់តែខ្ពស់ ផ្ដល់ការតបស្នងនៃការវិនិយោគកាន់តែខ្ពស់ គឺកាន់តែល្អ។ការទទួលបាននួវការវាយតំលៃត្រឹមត្រូវគឺជាអ្វីដែលថោនស៊ីធីមាន។ យើងមើលទៅលើអត្រានៃការជួលនិងពិចារណាទៅលើភាពឋិតឋេរនៃការជួលនោះ យើងមើលទៅលើការអភិវឌ្ឈន៏ និង ហេដ្ឋារចនាសម្ព័ន្នដែលជុំវិញ យើងអនុវត្តន៏ដោយគណនាលើតំលៃទីផ្សារបច្ចុប្បន្នដោយប្រើប្រាស់វិធីសាស្រ្ត អត្រាបញ្ចុះតំលៃផ្សេងៗ និង មើលទៅលើអត្រាដើមទុនផងដែរ។
– ថោនស៊ីធី គឺ បង្កើតឡើងដើម្បីឆ្លើយតបនួវតំរូវការរបស់អតិថិជនពាក់ព័ន្ធទៅនឹងសេវាកម្មវាយតំលៃអចលនទ្រព្យដោយសារពួកយើងមានចំណេះដឹង និង បទពិសោធន៏ក្នុងស្រុក និង គំនិតពីខាងក្រៅស្រុក។

– ការផ្តល់សេវាកម្មវាយតំលៃ

  • យើងផ្តល់ការចុះត្រួតពិនិត្យអចលនទ្រព្យ 12/7
  • យើងផ្តល់ឲ្យអតិថិជន និងដៃគូររបស់យើងនូវទំនុកចិត្ត និងភាពងាយស្រួល
  • យើងមិនគិតថ្លៃសេវា លើការសាកសួរព័ត៌មានដោយផ្ទាល់មាត់ទាក់ទងទៅនឹងតំលៃទីផ្សារមុនចុះត្រួតពិនិត្យអចលនទ្រព្យ

-​​ ហេតុអ្វីអចលនទ្រព្យរបស់លោកអ្នកត្រូវតែវាយតំលៃ?

  • ដើម្បីយល់ដឹងអំពីតំលៃទីផ្សារអចលនទ្រព្យរបស់លោកអ្នក?
  • ដើម្បីទទួលបាននូវភាពងាយស្រួលសំរាប់លោកអ្នកក្នុងការកំណត់តំលៃលក់អចលនទ្រព្យរបស់លោកអ្នកដ៏សមរម្យមួយ
  • ដើម្បីកំណត់តំលៃសរុបរបស់អ្នកក្នុងគោលបំណងវិនិយោគ
  • ដើម្បីជាភស្តុតាងចំពោះមុខច្បាប់ពេលដែលលោកអ្នកផ្ទេរទ្រព្យសម្បត្តិឲ្យសាច់ញាតិ ឬអ្នកដ៏ទៃ
  • ដើម្បីបញ្ចាំ ឬខ្ចីបា្រក់ ឬបង្ហាញទៅកាន់ស្ថានទូត

– ហេតុអ្វីត្រូវជ្រើសរើស ថោនសីុធី ធ្វើជាដៃគូរវាយតំលៃរបស់អ្នក?

ក្រុមការងាររបស់យើងមានបទពិសោធន៍ក្នុងស្រុកពេញលេញជាមួយនឹងអ្នកប្រឹក្សាយោបល់ពីខាងក្រៅស្រុកថែមទាំងមាន ទិន្នន័យ ទិញ លក់ អចលនទ្រព្យគ្រប់គ្រាន់ទៀតនោះ ធ្វើឲ្យ ក្រុមការងារវាយតំលៃរបស់   ថោនសីុធី ក្លាយជាក្រុមការងារដ៏ ជំនាញ និងឈានមុខគេ។

​​អ្នកវាយតំលៃដែលមានបទពិសោធន៍យូរឆ្នាំរបស់យើងនឹងផ្តល់ ជូនលោកអ្នកនូវស្តង់ដាវាយតំលៃដែលមានគុណភាពខ្ពស់​ ទាន់ពេលវេលាត្រឹមត្រូវ ស្មោះត្រង់ ទំនុកចិត្ត ងាយស្រួល ដោយពួកយើងមានទស្សនៈវិស័យ ​​​​​​​​​​​   ដើម្បីនាំមកនូវផលប្រយោជន៍ត្រលប់វិញជូនអតិថិជន និងដៃគូររបស់យើង។

 

 

Leave a Reply