ប្រវតិ្តរបស់ក្រុមហ៊ុន


ថោនស៊ីធី រៀល អ៊ីស្ទេត ខូអិលធីឌី ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៣ ដោយសហគ្រិនវ័យក្មេងកម្ពុជាគឺលោក វ៉ន ចាន់ថន ដែលលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ ប៊ៀលប្រាយ។

ថោនស៊ីធី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពេញលេញនិងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក នៃសមាគម​ អ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

នាយកប្រតិបត្តិរបស់យើង លោក វ៉ន ចាន់ថន (ចន) បានចាប់ផ្ដើមអាជីវកម្មលើវិស័យអចលនទ្រព្យ ចាប់តាំងពីឆ្នាំ២០០៤។

នៅដើមឆ្នាំ២០១៣ លោកបានបង្កើតអាជីវកម្មជាថ្មី ដោយដាក់ឈ្មោះថា ថោនស៊ីធី រៀល អ៊ីស្ទេត ខូអិលធីឌី

 

ថោនសីុធី រៀល អីុស្ទេត


សព្វថ្ងៃ លោក វ៉ន ចាន់ថន (ចន) ដឹងនាំក្រុមបុគ្គលិកជំនាញ ក្នុងគោលបំណងផ្ដល់សេវាកម្មឪ្យបានល្អឥតខ្ចោះក្នុងវិស័យអចលនទ្រព្យ។

ក្រុមការងារបានស្ថាបនានូវទិន្នន័យអចលនទ្រព្យសំរាប់លក់ដើម្បីជួយអ្នកទិញ និង អ្នកលក់ទទួលនូវតំលៃទីផ្សារដ៏ល្អបំផុត។

ក្រុមការងាររបស់យើងអាចជួយ លោកអ្នកពាក់ព័ន្ធជាមួយនឹងដំណើរការទិញលក់ អចលនទ្រព្យ ដោយសារពួកយើងមានទំនាក់ទំនងល្អជាមួយ អាជ្ញាធរក្នុងស្រុក ធនាគារ និងក្រសួងពាក់ព័ន្ធនានា។ល។

ចក្ខុវិស័យ & បេសកកម្ម


យើងចង់ក្លាយទៅជាក្រុមហ៊ុនអចលនទ្រព្យដែលល្អបំផុតនៅកម្ពុជា ។

បំរើសេវាកម្មដល់អតិថិជនអោយបានល្អបំផុត និងផ្សព្វផ្សាយកេរ៍្តឈ្មោះរបស់ក្រុមហ៊ុនទៅកាន់សាធារណជនអោយបានស្គាល់គ្រប់ៗគ្នា ។

 

 

 

 

អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន


ថោនស៊ីធី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពេញលេញនិងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក នៃសមាគម​ អ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

Leave a Reply