គុណសម្បតិ្តនៃការរស់នៅក្នុងបុរី

ក្រុមហ៊ុន ថោនស៊ីធី រៀល អ៊ីស្ទេត មានផ្តល់់ជូនសេវាកម្ម លក់ និងជួលផ្ទះក្នុងបុរីនានាជុំវិញទីក្រុងភ្នំពេញ។ តើការរស់នៅក្នុងបុរីមានគុណសម្បតិ្តអ្វីខ្លះ?

1. សុវត្ថិភាព

ការរស់នៅក្នុងបុរីគឺ ទទួលបាននូវសុវត្ថិភាពពេញលេញព្រោះមានសន្តិសុខ២៤ម៉ោង។​ សំណង់ ផ្លូវ លូ​ ប្រព័ន្ធខ្សែរភ្លើងត្រូវបានរៀបចំអោយមានសុវត្ថិភាព និងស្តង់ដា។

​​​2. ងាយស្រួលជួល រឺ លក់ចេញវិញ

ជាទូទៅផ្ទះនៅក្នុងបុរីគឺ មានភាពងាយស្រួលក្នុងការជួល​ រឺ លក់ចេញវិញ ប្រសិនបើលោកអ្នកចង់ជួល រឺ ផ្លាស់ប្តូរទីលំនៅទៅកន្លែងផ្សេង។

3. បរិយាកាស

ការស្នាក់នៅក្នុងបុរីគឺ​ ទទួលបាននូវបរិយាកាសល្អ និងផាសុខភាព ពីព្រោះក្នុងបុរីនីមួយៗតែងតែមានការរចនានៅសួនកំសាន្ត ដើមឈើ អាងហែលទឹក កន្លែងហាត់ប្រាណ និងកីឡាដ្ឋានជាដើម។

4. របៀបរស់នៅ (Lifestyle)

នៅពេលដែលលោកអ្នករស់នៅក្នុងបុរីគឺ ទទួលបាននៅការរស់នៅបែបទំនើប និងភាពទាន់សម័យ។ ជាពិសេសមនុស្សដែលរស់នៅក្នុងសហគមន៍នោះមានការគោរព និងអោយតំលៃគ្នាទៅវិញទៅមក។